ថ្ងៃក្រោយ​កុំ​ធ្វើ​អញ្ចឹង!

ទារកម្នាក់បានប្រសូតមកដោយមានការចម្រើនវ័យឆាប់ជាងទារក ទូទៅ ។ វាបានសម្លឹងមើលជុំវិញបន្ទប់សម្រាលកូន លុះឃើញពេទ្យឆ្មបនៅក្បែរនោះ វាក៏សួរថា ៖

ទារក ៖ តើលោកជាគ្រូពេទ្យដែលមកជួយសម្រាលខ្ញុំមែនទេ?

គ្រូពេទ្យ ៖ បាទ! គឺខ្ញុំនេះហើយ ។

ទារក ៖ អគុណច្រើនដែលបានជួយប្រសូតខ្ញុំតាមវិជ្ជាជីវៈប្រកបដោយសុវត្ថិភាព ។

ទារកកំហូចក៏បានសម្លឹងមើលជុំវិញបន្ទប់ម្ដងទៀត ហើយឃើញម្ដាយក៏សួរទៀតថា ៖

ទារក ៖ អ្នកជាម្ដាយរបស់ខ្ញុំមែនទេ?

ម្ដាយ ៖ មែនហើយ!

ទារក ៖ អគុណច្រើនដែលបានជួយថែទាំខ្ញុំបានល្អពេលដែលខ្ញុំនៅក្នុងផ្ទៃ ។

បន្ទាប់មកទារកកំហូចបានសម្លក់សម្លឹងបុរសដែលនៅក្បែរម្ដាយរួចសួរថា ៖

ទារក ៖ លោកជាឪពុកខ្ញុំមែនទេ?

ឪពុក ៖ មែនហើយ!

ភ្លាមនោះទារកកំហូចបានរំកិលគូទទៅជិតឪពុក ហើយលើកម្រាមចង្អុលដៃញុលថ្ងាសឪពុក ៧៨ដងរួចប្រាប់ឪពុកថា ៖

ទារក ៖ ខ្ញុំចង់ឲ្យប៉ាឯងចាំទុកក្នុងខួរថា ធ្វើអញ្ចឹង អញ្ចឹងគឺវាឈឺណាស់ដឹងទេ?

ឪពុក ៖ អុញ!!!………..