រឿង ត្រឡោកបាយ

Rithy Ny

ក្រោយពីបានធ្វើបុណ្យបូជាសពម្តាយរួចហើយ សុធាក៏ពិគ្រោះនឹងភរិយា ដើម្បីទទួលយក ឪពុកចាស់ មកនៅជាមួយ ព្រោះគាត់នៅឯស្រុក តែម្នាក់ឯង គ្មាននរណា ជួយថែរក្សា។ ណារីក៏យល់ព្រម ទាំងទើសទាល់ក្នុងចិត្ត ត្បិតឪពុកក្មេក ជាអ្នកជនបទ មិនដែលរស់នៅទីក្រុង។ ក្រោយពេលបាន មករស់នៅ ជាមួយគ្រួសារ របស់កូន តាព្រីងបានប្រឹងរៀបចំ ឥរិយាបថ តម្រូវចិត្ត កូនប្រសារណាស់ ខ្លាចចិត្តម្ចាស់ផ្ទះ ដែលជាអ្នកទីក្រុង ក៏ចេះតែងើបធ្វើការជូតនេះ ជូតនោះក្នុងផ្ទះ មិនហ៊ាន នៅស្ងៀមបន្តិចឡើយ។ រាល់ពេលទំនេរ គាត់អង្គុយបង្រៀន ចៅប្រុសរបស់គាត់ ឈ្មោះសុជាតិ អាយុ៧ឆ្នាំ អោយរៀន ខាត់ត្រឡោកលេង ដើម្បី ធ្វើទ្រ កូទបទភ្លេងខ្មែរ។ ណារីមកពីធ្វើការវិញ ឃើញកូនរៀន ខាត់ត្រឡោក ក៏កើតខឹងសម្បារ រួចក៏ស្រែកគំហកទៅ ឪពុកក្មេក អោយឈប់នាំចៅធ្វើដូច្នោះ។ តាព្រីងក៏នៅស្ងៀម ដេញចៅ អោយទៅរត់លេងវិញទៅ។ នៅរសៀលថ្ងៃដដែល តាព្រីងចូលរួម […]

กดไลค์ให้เราด้วยน่ะครับ

www.facebook.com/cambozone